ការកំណត់អត្តសញ្ញាណកម្មពិការភាពអនុវត្តនៅឃុំ និងខេត្តគោលដៅ ដើម្បីផ្តល់ប័ណ្ណសង្គមកិច្ចសម្រាប់អនុវត្តរបបគោលនយោបាយចំពោះជនពិការភាពក្រីក្រនៅតាមសហគមន៍។
ការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាពអនុវត្តនៅទូទាំងប្រទេស។
ដាក់ចេញអនុក្រឹត្យលេខ ២០២ អនក្រ.បក ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ស្តីពីអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។
ជនមានពិការភាពក្នុងគ្រួសារក្រីក្រ ប្រើប្រាស់ប័ណ្ណសម្គាល់ជនមានពិការភាព ការចុះឈ្មោះចូលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។
គោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ត្រូវបានកែសម្រួលនិងដាក់ឱ្យអនុវត្ត។
ឃុំ សង្កាត់ ផ្សព្វផ្សាយដំណឹងដល់ជនមានពិការភាព និងផ្តល់ព័ត៌មានដល់អ្នកទទួលបន្ទុកនៅឃុំ សង្កាត់ ដើម្បីសម្របសម្រួលកំណត់អត្តសញ្ញាណកម្មពិការភាព។
ជនមានពិការភាព យកឯកសារបញ្ជាក់អត្តសញ្ញាណសាមីខ្លួន (អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ... ប័ណ្ណសមធម៌ បើមាន និងលិខិតបញ្ជាក់សុខភាព) ។
អ្នកទទួលបន្ទុកនៅឃុំ សង្កាត់សម្ភាសន៍ តាមបញ្ជីសំណួរក្នុងប្រព័ន្ធ បញ្ចូលទិន្នន័យ និងថតរូប រួចបញ្ជូនតាមប្រព័ន្ធទៅមន្ទីរ។
មន្ទីរ ស.អ.យ. ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យតាមប្រព័ន្ធ បើត្រឹមត្រូវបញ្ជូនទៅក្រសួង ស្នើសុំបោះពុម្ពប័ណ្ណ។ បើមិនត្រូវ បញ្ជូនត្រឡប់មកវិញ។
ក្រសួង ពិនិត្យ និងផ្ទៀងផ្ទាត់ក្នុងប្រព័ន្ធ បើត្រឹមត្រូវ បោះពុម្ព និងបញ្ជូនប័ណ្ណទៅមន្ទីរ ស.អ.យ. ដើម្បីផ្តល់ជូនសាមីខ្លួន។
អ្នកទទួលបន្ទុកឃុំ ពិនិត្យបញ្ជីឈ្មោះជនមានពិការភាពអាយុ៨ឆ្នាំក្នុងប្រព័ន្ធ និងប្រាប់មេភូមិឱ្យជូនដំណឹងដល់គ្រួសារ។
ជនមានពិការភាពមកឃុំ ឬស្នើសុំធ្វើបច្ចុប្បន្នភាពនៅផ្ទះ ដោយយកឯកសារបញ្ជាក់អត្តសញ្ញាណ និងប័ណ្ណចាស់មកជាមួយ។
អ្នកទទួលបន្ទុកឃុំសម្ភាសន៍សាមីខ្លួន ឬគ្រួសារ តាមបញ្ជីសំណួរក្នុងប្រព័ន្ធ បញ្ចូលទិន្នន័យ និងបញ្ជូនទៅមន្ទីរ។
មន្ទីរ ស.អ.យ. ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យតាមប្រព័ន្ធ បើត្រឹមត្រូវបញ្ជូនទៅក្រសួង ដើម្បីស្នើសុំបោះពុម្ពប័ណ្ណថ្មី។
ក្រសួង ស.អ.យ. ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យ រួចបោះពុម្ព និងបញ្ជូនប័ណ្ណសម្គាល់ជនមានពិការភាពថ្មីទៅមន្ទីរ។
ជនមានពិការភាពមកឃុំ សង្កាត់ ឬស្នើសុំនៅផ្ទះ ដោយយកអត្តសញ្ញាណប័ណ្ណ ប័ណ្ណចាស់ និងលិខិតបញ្ជាក់ស្ថានភាពសុខភាពថ្មី។
អ្នកទទួលបន្ទុកឃុំ សម្ភាសន៍តាមបញ្ជីសំណួរក្នុងប្រព័ន្ធ បញ្ចូលទិន្នន័យ ថតរូប រួចបញ្ជូនតាមប្រព័ន្ធទៅមន្ទីរ ស.អ.យ.។
មន្ទីរ ស.អ.យ. ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យ ករណីត្រឹមត្រូវ បញ្ជូនតាមប្រព័ន្ធទៅក្រសួង ដើម្បីស្នើសុំបោះពុម្ពប័ណ្ណថ្មី។
ក្រសួង ស.អ.យ. ពិនិត្យ និងបោះពុម្ព រួចបញ្ជូនប័ណ្ណកែសម្រួលថ្មីទៅមន្ទីរ ដើម្បីផ្តល់ជូនជនមានពិការភាពតាមរយៈឃុំ។
មេឃុំ ចៅសង្កាត់ ប្រជុំផ្សព្វផ្សាយដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិ ដើម្បីរៀបចំការងារយុទ្ធនាការ។
មេភូមិ ស្រង់ឈ្មោះជនមានពិការភាពដែលត្រូវកំណត់អត្តសញ្ញាណ កែសម្រួល ឬធ្វើបច្ចុប្បន្នភាព និងបញ្ជូនបញ្ជីឈ្មោះទៅឃុំ។
អ្នកទទួលបន្ទុកឃុំ និងមេភូមិ រៀបចំកាលវិភាគ និងជូនដំណឹងដល់គ្រួសារពីពេលវេលា និងទីកន្លែងសម្ភាសន៍។
អ្នកទទួលបន្ទុកឃុំ សម្ភាសន៍តាមបញ្ជីសំណួរក្នុងប្រព័ន្ធ បញ្ចូលទិន្នន័យ រួចបញ្ជូនតាមប្រព័ន្ធទៅមន្ទីរ ស.អ.យ.។
មន្ទីរ ស.អ.យ. ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យ ករណីត្រឹមត្រូវ បញ្ជូនតាមប្រព័ន្ធទៅក្រសួង ដើម្បីស្នើសុំបោះពុម្ពប័ណ្ណ។
ក្រសួង ស.អ.យ. ពិនិត្យ ផ្ទៀងផ្ទាត់ បោះពុម្ព និងបញ្ជូនប័ណ្ណសម្គាល់ពិការភាពទៅមន្ទីរ ដើម្បីផ្តល់ជូនតាមឃុំ។
គ្រួសាររាយការណ៍ផ្ទាល់មាត់ ឬបំពេញទម្រង់ពាក្យបណ្តឹងបាត់ប័ណ្ណនៅសាលាឃុំ សង្កាត់ ឬតាមរយៈកម្មវិធី DMIS App។
អ្នកទទួលបន្ទុកឃុំ សង្កាត់ ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដើម និងបញ្ជូនសំណើតាមប្រព័ន្ធទៅមន្ទីរ និងក្រសួង។
ក្រសួង ស.អ.យ. ពិនិត្យ អនុម័ត និងបោះពុម្ពប័ណ្ណទុតិយតាសារជាថ្មី រួចបញ្ជូនមកមន្ទីរ ស.អ.យ.។
មន្ទីរ ស.អ.យ. ប្រគល់ប័ណ្ណទុតិយតាថ្មីជូនជនមានពិការភាព តាមរយៈសាលាឃុំ សង្កាត់ ផ្ទាល់។
កម្រងសំណួរសម្រាប់សម្ភាសន៍ផ្ទាល់ជាមួយជនមានពិការភាព ដើម្បីផ្ទៀងផ្ទាត់ និងវាយតម្លៃស្ថានភាពទូទៅ ស្ថានភាពពិការភាព និងបរិស្ថានរស់នៅ សម្រាប់ការផ្តល់ប័ណ្ណសម្គាល់ជនមានពិការភាព។
បណ្ណសម្គាល់ជនមានពិការភាព គឺជាឯកសារផ្លូវការដែលចេញដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនដល់ជនមានពិការភាពដែលបានឆ្លងកាត់ការវាយតម្លៃអត្តសញ្ញាណកម្មពិការភាពត្រឹមត្រូវ។
បណ្ណនេះជួយសម្រួលដល់ជនមានពិការភាពក្នុងការទទួលបានអត្ថប្រយោជន៍នានាពីប្រព័ន្ធគាំពារសង្គម កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។