ទិន្នន័យ

ទិដ្ឋភាពទូទៅនៃទិន្នន័យ DMIS

Post Image
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព(DMIS) ជាប្រព័ន្ធទិន្នន័យអំពីជនមានពិការភាព ដែលបានមកពីលទ្ធផលសម្ភាសន៍ ក្នុងការកំណត់អត្តសញ្ញាណកម្មពិការភាព ដោយប្រើប្រាស់កម្រងសំណួរដែលមានបទដ្ឋានរួមមួយ ក្នុងការផ្ទៀងផ្ទាត់ និងវាយតម្លៃអំពីស្ថានភាពរស់នៅ ស្ថានភាពពិការភាព និងបរិស្ថានរស់នៅរបស់ជនមានពិការភាព ដើម្បីកំណត់ប្រភេទ និងកម្រិតពិការភាព។ ជនមានពិការភាពដែលបានចូលរួម ក្នុងការកំណត់អត្តសញ្ញាណកម្មពិការភាព និងត្រូវបានកត់ត្រាទិន្នន័យពិការភាពនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព(DMIS) និងផ្តល់បណ្ណសំគាល់ជនមានពិការភាព។ ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល និងអ្នកដែលធ្វើការងារពាក់ព័ន្ធនឹងជនមានពិការភាព អាចប្រើប្រាស់ទិន្នន័យពិការភាពសម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ក្នុងការលើកកម្ពស់ការទទួលបានសេវាសង្គម ប្រព័ន្ធគាំពារសង្គម និងការអភិវឌ្ឍដល់ជនមានពិការភាព ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកផ្តល់សេវាគាំពារជនមានពិការភាព និងអ្នកពាក់ព័ន្ធ អាចទាញយកទិន្នន័យពិការភាព តាមគេហទំព័រនេះ ដោយចូលតាមប៉ូតុង “ស្ថិតិ និងទាយទិន្នន័យ” ឬស្នើសុំជាលាយលក្ខណ៍អក្សរ ឬតាមគេហទំព័រនេះពីនាយកដ្ឋានសុខុមាលភាពជនពិការ ហើយត្រូវប្រើប្រាស់ទិន្នន័យទាំងនោះ ស្របតាមគោលបំណងដែលបានស្នើសុំ និងរក្សាឯកជនភាពរបស់ជនមានពិការភាព។
ចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យ

ស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិការភាព និងរបៀបដែលវាជួយដល់ជនមានពិការភាពនៅកម្ពុជា។

ប្រភេទរបាយការណ៍ទិន្នន័យ

ព័ត៌មានលម្អិតអំពីប្រវត្តិ បេសកកម្ម និងគោលបំណងសំខាន់ៗនៃគម្រោងអត្តសញ្ញាណកម្មពិការភាព។

ស្ថិតិ និង ទាញទិន្នន័យ

ចូលទៅកាន់ប្រព័ន្ធដើម្បីពិនិត្យ និងគ្រប់គ្រងទិន្នន័យស្ថិតិពិការភាពតាមតំបន់ និងប្រភេទនានា។