ទិដ្ឋភាពទូទៅនៃទិន្នន័យ DMIS

Article Image
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព(DMIS) ជាប្រព័ន្ធទិន្នន័យអំពីជនមានពិការភាព ដែលបានមកពីលទ្ធផលសម្ភាសន៍ ក្នុងការកំណត់អត្តសញ្ញាណកម្មពិការភាព ដោយប្រើប្រាស់កម្រងសំណួរដែលមានបទដ្ឋានរួមមួយ ក្នុងការផ្ទៀងផ្ទាត់ និងវាយតម្លៃអំពីស្ថានភាពរស់នៅ ស្ថានភាពពិការភាព និងបរិស្ថានរស់នៅរបស់ជនមានពិការភាព ដើម្បីកំណត់ប្រភេទ និងកម្រិតពិការភាព។ ជនមានពិការភាពដែលបានចូលរួម ក្នុងការកំណត់អត្តសញ្ញាណកម្មពិការភាព និងត្រូវបានកត់ត្រាទិន្នន័យពិការភាពនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព(DMIS) និងផ្តល់បណ្ណសំគាល់ជនមានពិការភាព។ ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល និងអ្នកដែលធ្វើការងារពាក់ព័ន្ធនឹងជនមានពិការភាព អាចប្រើប្រាស់ទិន្នន័យពិការភាពសម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ក្នុងការលើកកម្ពស់ការទទួលបានសេវាសង្គម ប្រព័ន្ធគាំពារសង្គម និងការអភិវឌ្ឍដល់ជនមានពិការភាព ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកផ្តល់សេវាគាំពារជនមានពិការភាព និងអ្នកពាក់ព័ន្ធ អាចទាញយកទិន្នន័យពិការភាព តាមគេហទំព័រនេះ ដោយចូលតាមប៉ូតុង “ស្ថិតិ និងទាយទិន្នន័យ” ឬស្នើសុំជាលាយលក្ខណ៍អក្សរ ឬតាមគេហទំព័រនេះពីនាយកដ្ឋានសុខុមាលភាពជនពិការ ហើយត្រូវប្រើប្រាស់ទិន្នន័យទាំងនោះ ស្របតាមគោលបំណងដែលបានស្នើសុំ និងរក្សាឯកជនភាពរបស់ជនមានពិការភាព។
ទិន្នន័យ